កម្មវិធីអ៊ែប ដំណើរឆ្លងដែនរបស់ខ្ញុំ បានកសាងឡើងដោយបណ្តាញទូរសព្ទ័ជំនួយកុមារកម្ពុជា (CHC) និង អ៊ែបវិស្វករ InSTEDD ដែលជាផលិតផលក្រោមកម្មវិធី សុវត្ថិភាព និងយុត្តិធម៌ សម្រេចឲ្យបាននូវសិទ្ធិ និង ឱកាសរបស់ពលករស្រ្តីក្នុងតំបន់អាស៊ីអាគ្នេយ៍ (ASEAN) គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម Spotlight ដើម្បីលុបបំបាត់រាល់ទម្រង់អំពើហិង្សាលើស្ត្រី និងក្មេងស្រីជាគំនិតផ្តួចផ្តើមជាសកលអនុវត្តច្រើនឆ្នាំរវាងសហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ។ ការអនុវតកម្មវិធី សុវត្ថិភាព និងយុត្តិធម៌ ធ្វើឡើងតាមរយៈភាពជាដៃគូ ILO និង UN Women (ដោយសហការជាមួយ UNODC)។ កម្មវិធីអ៊ែបនេះ គឺជា ប្រភពព័ត៌មានជាសាធារណៈមួយ ដែលបង្កើតឡើងសម្រាប់ប្រើប្រាស់ដោយមិនមានការគិតថ្លៃ និង មានបំណងឲ្យប្រើប្រាស់ស្របតាមគោលបំណងរបស់អ៊ែប។

ឯកសារនេះ មានបំណងជម្រាបដល់អ្នកប្រើប្រាស់អ៊ែបនេះ គោលការណ៍នានាទាក់ទងនឹងការ ប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន។

ប្រសិនអ្នកជ្រើសរើសការប្រើប្រាស់ អ៊ែបនេះ មានន័យថាអ្នកបានយល់ព្រមក្នុងការប្រមូល និងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន។ ឈ្មោះរបស់អ្នកនឹងមិនត្រូវយកមកប្រើប្រាស់នោះទេ ប៉ុន្តែទិន្នន័យមួយចំនួននឹងអាចប្រមូលមកដើម្បីធ្វើឱ្យអ៊ែប នេះដំណើរការកាន់តែប្រសើរ។ ពួកយើងនឹងយកព័ត៌មានរបស់អ្នកទៅចែករំលែកទៅឱ្យអ្នកណាម្នាក់ផ្សេងឡើយក្រៅពីអ្វីដែលបានរាយរាប់នៅក្នុងគោលការណ៍ឯកជនភាពនេះ។

លក្ខខណ្ឌប្រើប្រាស់ក្នុងគោលការណ៍ឯកជនភាពនេះមានន័យដូចគ្នាទៅនឹងលក្ខខណ្ឌប្រើប្រាស់ទូទៅ ដែលអ្នកអាចរកបាននៅក្នុង ដំណើរឆ្លងដែនរបស់ខ្ញុំ។

ការប្រមូល និងការប្រើប្រាស់ព័ត៌មាន

ដើម្បីទទួលបានបទពិសោធន៍កាន់តែប្រសើរក្នុងពេលប្រើប្រាស់កម្មវិធី (App) របស់យើង យើងអាចតម្រូវឱ្យអ្នកផ្តល់ព័ត៌មានអត្តសញ្ញាណផ្ទាល់ខ្លួនមួយចំនួន ដែលរួមបញ្ចូល ប៉ុន្តែមិនកំណត់ត្រឹមឈ្មោះអ្នកប្រើប្រាស់ (user name) លេខទូរស័ព្ទចល័ត សារដែលទទួលបាន (incoming SMS)។ យើងនឹងរក្សាទុក និងប្រើប្រាស់ព័ត៌មានដែលយើងស្នើសុំ ដូចការពិពណ៌នាក្នុងគោលនយោបាយឯកជនភាពនេះ។

កម្មវិធីនៃអ៊ែប “ដំណើរឆ្លងដែនរបស់ខ្ញុំ!” ប្រើសេវារបស់ភាគីទីបី ដែលអាចប្រមូលព័ត៌មាន ដែលបានប្រើប្រាស់ដើម្បីកំណត់អត្តសញ្ញាណរបស់អ្នក។

ខាងក្រោមនេះ តំណភ្ជាប់ទៅនឹងគោលនយោបាយឯកជនភាព របស់អ្នកផ្តល់សេវាជាភាគីទីបី ដែលប្រើប្រាស់ដោយកម្មវិធីនេះ។

Log Data

គ្រប់ពេលដែលអ្នកប្រើកម្មវិធីរបស់យើង ហើយមានដំណើរការរអាក់រអួល យើងនឹងប្រមូលទិន្នន័យ និងព័ត៌មាន (តាមរយៈផលិតផលរបស់ភាគីទីបី) លើទូរស័ព្ទរបស់អ្នក (log data)។ Log data អាចរួមបញ្ចូលព័ត៌មាន ដូចជា អាសយដ្ឋានពិធីសារអ៊ីនធឺណិត (IP) ក្នុងឧបករណ៍របស់អ្នក ឈ្មោះឧបករណ៍ ជំនាន់នៃប្រព័ន្ធប្រតិបត្តិការ (version) ខន់ហ្វិចហ្គ័ររេសិន (configuration) របស់កម្មវិធី នៅពេលប្រើកម្មវិធីរបស់យើង ពេលវេលា និងកាលបរិច្ឆេទដែលអ្នកប្រើកម្មវិធីនេះ និងស្ថិតិផ្សេងទៀត។

Cookies

Cookies ជាឯកសារដែលមានទំហំទិន្នន័យតូច ដែលជាទូទៅត្រូវបានប្រើប្រាស់ ជាកត្តាកំណត់អត្តសញ្ញាណដោយឡែក និងអនាមិក។ Cookies ត្រូវបានបញ្ជូនទៅកម្មវិធីរុករក (browser)របស់អ្នក ចេញពីគេហទំព័រដែលអ្នកចូលប្រើ និងត្រូវបានរក្សាទុកក្នុងអង្គចងចាំខាងក្នុង (internal memory) នៃឧបករណ៍របស់អ្នក។

អ៊ែប “ដំណើរឆ្លងដែនរបស់ខ្ញុំ!” មិនប្រើ “cookies” ទាំងនេះដោយផ្ទាល់នោះទេ ប៉ុន្តែកម្មវិធីនេះអាចប្រើកូដ និងបណ្ណាល័យ (libraries) របស់ភាគីទីបី ដែលប្រើ “cookies” ដើម្បីប្រមូលព័ត៌មានសម្រាប់ការកែលម្អសេវារបស់ខ្លួន។ អ្នកអាចទទួលយក ឬបដិសេធ cookies ទាំងនេះ និងដឹងពីពេលដែលមានការផ្ញើរ cookies ទៅឧបករណ៍របស់អ្នក។ ប្រសិនបើសម្រេចបដិសេធ cookies របស់យើង អ្នកប្រហែលជាមិនអាចប្រើផ្នែកខ្លះនៃសេវានេះបានទេ។

អ្នកផ្តល់សេវា

អ្នកអាចជួលក្រុមហ៊ុន និងបុគ្គលដែលជាភាគីទីបីឱ្យ៖

  • សម្រួលដល់សេវារបស់យើង
  • ផ្តល់សេវាជំនួសមុខឱ្យយើងខ្ញុំ
  • ជួយដល់យើងក្នុងការវិភាគរបៀបនៃការប្រើប្រាស់សេវារបស់យើង។

យើងចង់ឱ្យអ្នកប្រើសេវានេះដឹងថា ភាគីទីបីទាំងនេះអាចចូលមើលព័ត៌មានបុគ្គលរបស់អ្នកបានដើម្បីឱ្យពួកគេអាចបំពេញកិច្ចដែលពួកគេត្រូវធ្វើជំនួសមុខឱ្យយើងខ្ញុំ។ ទោះជាយ៉ាងណា ភាគីទីបីទាំងនោះមានកាតព្វកិច្ចមិនបង្ហាញ ឬប្រើប្រាស់ព័ត៌មានទាំងនេះសម្រាប់គោលបំណងផ្សេងទៀត។

សន្តិសុខ

យើងផ្តោតសំខាន់លើទំនុកចិត្តរបស់អ្នកក្នុងការផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដល់យើងខ្ញុំ។ ដូច្នេះ យើងនឹងខិតខំប្រើប្រាស់មធ្យោបាយដែលមានការទទួលស្គាល់ទូទៅដើម្បីការពារព័ត៌មានរបស់អ្នក ប៉ុន្តែសូមចងចាំថា គ្មានមធ្យោបាយណាមួយនៃការបញ្ជូនព័ត៌មានតាមអ៊ីនធឺណិត ឬមធ្យោបាយណាមួយនៃការរក្សាទុកព័ត៌មានក្នុងប្រព័ន្ធអេឡិចត្រូនិក ដែលមានសន្តិសុខ និងអាចជឿទុកចិត្តបាន ១០០% នោះទេ។ ដូច្នេះ យើងមិនអាចធានាសន្តិសុខបានទាំងស្រុងឡើយ។

តំណភ្ជាប់ទៅនឹងគេហទំព័រផ្សេងទៀត

សេវានេះអាចមានតំណភ្ជាប់ទៅនឹងគេហទំព័រផ្សេងទៀត។ ប្រសិនបើចុចលើតំណភ្ជាប់របស់ភាគីទីបី អ្នកនឹងចូលទៅក្នុងគេហទំព័រនោះ។ សូមចាំថា គេហទំព័រក្រៅទាំងនេះមិនដំណើរការដោយ InSTEDD នោះទេ។ ដូច្នេះ យើងណែនាំឱ្យអ្នកពិនិត្យឡើងវិញលើគោលនយោបាយឯកជនភាពនៃគេហទំព័រទាំងនេះ។ យើងមិនអាចគ្រប់គ្រង និងមិនទទួលខុសត្រូវលើខ្លឹមសារ គោលនយោបាយឯកជនភាព ឬការអនុវត្តនៃគេហទំព័រ ឬសេវារបស់ភាគីទីបីឡើយ។

ឯកជនភាពរបស់កុមារ

សេវាទាំងនេះមិនលើកឡើងពីកុមារអាយុក្រោម ១៥ ឆ្នាំឡើយ លុះត្រាតែមានការយល់ព្រមពីឪពុកម្តាយរបស់ពួកគេ។ យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណបានពីកុមារអាយុក្រោម ១៥ ឆ្នាំដោយគ្មានការយល់ព្រមពីឪពុកម្តាយបង្កើតរបស់ពួកគេឡើយ។ ក្នុងករណីដែលយើងរកឃើញថា កុមារអាយុក្រោម ១៥ ឆ្នាំបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ដោយគ្មានការយល់ព្រមពីឪពុកម្តាយ យើងនឹងលុបព័ត៌មានទាំងនោះចេញពី servers របស់យើងភ្លាម។ ប្រសិនបើអ្នកជាឪពុក/ម្តាយ ឬអាណាព្យាបាល ហើយអ្នកបានដឹងថា កូនរបស់អ្នកបានផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេដល់យើងខ្ញុំ សូមទាក់ទងមកយើងខ្ញុំដើម្បីចាត់វិធានការចាំបាច់។

ការកែប្រែគោលនយោបាយឯកជនភាព

យើងអាចធ្វើបច្ចុប្បន្នភាពគោលនយោបាយឯកជនភាពរបស់យើង។ ដូច្នេះ អ្នកគួរពិនិត្យមើលទំព័រនេះម្តងម្កាលដើម្បីដឹងពីការកែប្រែ។ យើងនឹងជូនដំណឹងទៅអ្នកអំពីការកែប្រែណាមួយ ដោយបង្ហោះគោលនយោបាយឯកជនភាពថ្មីក្នុងទំព័រនេះ។ ការកែប្រែទាំងនេះចូលជាធរមានបន្ទាប់ពីការបង្ហោះក្នុងទំព័រនេះ។

ព័ត៌មានទំនាក់ទំនងរបស់យើង

ប្រសិនបើមានចម្ងល់ ឬមតិយោបល់អំពីគោលនយោបាយឯកជនភាពរបស់យើង សូមទាក់ទងមក phnompenh@instedd.org, Tel: 855 69 808 707